បច្ចេកវិទ្យា

ការប្រកួតកីឡាអូឡាំពិក ២០២០ ខាងមុខនេះ ជប៉ុននឹងប្រើបច្ចេកវិទ្យាទំនើបនឹកស្មានមិនដល់ ដែលរកមិនមានឡើយនៅប្រទេសដទៃ (មានវីដេអូ)

BY
Khmernote Media
August 31, 2018

សម្រាប់ឆ្នាំ 2020 ខាងមុខនេះ ការប្រកួតកីឡាអូឡាំពិក នឹងប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ដោយប្រទេសជប៉ុន ជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតនេះ។ ទន្ទឹមនឹងនោះផងដែរ ប្រទេសជប៉ុនក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលនឹងមកចូលរួមទស្សនាកម្មវិធីកីឡាអូឡាំពិចនេះ ក៏ដូចជាអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ដែលមកចូលរួមប្រកួតផងដែរ។

ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺជប៉ុននឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលប្រទេសនានាមិនធ្លាប់មាន យកមកដាក់ដំណើរនៅក្នុងការប្រកួតកីឡាអូឡាំពិក 2020 នោះផងដែរ។

+ ទី១៖ ថាមពលទាំងស្រុង១០០% ដែលប្រើប្រាស់នៅតាមកីឡាដ្ឋាននានា និងកន្លែងស្នាក់នៅរបស់អត្តពលិក គឺបំលែងមកពីថាមពលសូឡា និងកម្លាំងខ្យល់ទាំងអស់

+ ទី២៖ កែច្នៃឧបករណ៍ចាស់ៗដូចជា ស្មាតហ្វូន ទូរទស្សន៍ និងសម្ភារៈផ្សេងទៀតលាយជាមួយមាស ប្រាក់ និងស្ពាន់ ដើម្បីបង្កើតជាមេដាយចំនួន ៥,០០០មេដាយ ទុកសម្រាប់ផ្តល់ជូនអត្តពលិក

+ ទី៣៖ តាក់ស៊ីគ្មានអ្នកបើកជាច្រើនគ្រឿង ក៏ត្រូវបានត្រៀមសម្រាប់ដឹកភ្ញៀវផងដែរ ដោយភ្ញៀវទាំងអស់ត្រូវការតែស្មាតហ្វូនប៉ុណ្ណោះសម្រាប់ធ្វើការបើកទ្វារ និងបង់ថ្លៃធ្វើដំណើរ

+ ទី៤៖ ជប៉ុនកំពុងតែធ្វើតេស្តសាកល្បងផ្លូវថ្នល់បំពាក់ដោយបន្ទះសូឡាប្រវែងរាប់សិបគីឡូម៉ែត្រ ដែលអាចបើកបរផង និងអាចទាញយកថាមពលមកប្រើប្រាស់ផងដែរ

+ ទី៥៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវបរទេស ដែលមកចូលរួមកីឡាអូឡាំពិក ជប៉ុនក៏បានត្រៀមមនុស្សយន្តជាច្រើនគ្រឿងដើម្បីជួយសម្រួលដល់ការបកប្រែភាសា ក៏ដូចជាជួយយួរឥវ៉ាន់ដល់ចាស់ជរា និងជនពិការផងដែរ

សម្រាប់កីឡាអូឡាំពិកឆ្នាំ 2020 ខាងមុខនេះ ម្ចាស់ផ្ទះដែលជាកំពូលប្រទេសល្បីខាងអេឡិចត្រូនិចមួយនេះ នឹងមិនធ្វើឲ្យអ្នកដែលបានមកចូលរួមខកបំណងឡើយ៕

This is how Tokyo will use technology to transform the 2020 Olympics

A gold medal for innovation. Learn more: https://wef.ch/2JMON25

Posted by Video – World Economic Forum on Thursday, 30 August 2018

អត្ថបទ៖ ឧស្សាហ៍

Share This Post: