ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមចូលរួមរំលែកទុក្ខ! ព្រះសង្ឃ​ព្រះជន្ម​ ២៣ព្រះវស្សា​ និង​ស្ត្រី​អាយុ​៤៤ឆ្នំា​ បានទទួលមរណភាព ដោយសារជំងឺកូវីដនៅខេត្ត​ព្រៃវែង​

    BY Khmernote Media June 22, 2021
    សូមចូលរួមរំលែកទុក្ខ! ព្រះសង្ឃ​ព្រះជន្ម​ ២៣ព្រះវស្សា​  និង​ស្ត្រី​អាយុ​៤៤ឆ្នំា​ បានទទួលមរណភាព ដោយសារជំងឺកូវីដនៅខេត្ត​ព្រៃវែង​

    ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព ព្រះតេជគុណ គន់ គីមហ៊ាង ព្រះសង្ឃគង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

    និងសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សន់ សុភាព ប្រជាពលរដ្ឋរស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះសេ្តច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

    រដ្ឋបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធព្រះតេជគុណ គន់ គីមហ៊ាង និងលោកស្រី សន់ សុភាព សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ
    ៣ការពារ ៣កុំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

    Share This Post: