កូវីដ-១៩
ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៧៨នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៧៦៣នាក់
BY Khmernote Media
June 22, 2021
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៧៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៦៣នាក់ និងមានអ្នកបាត់បង់ជីវិត១៨នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៤,១២៤នាក់, ករណីជាសះស្បើយសរុប ៣៨,៧៦៦នាក់ និងស្លាប់សរុប ៤៥៩នាក់៕
