ខ្មែរណូត

ស្វែងរក

  • PR

    TF Motors ដឹងពីច្បាស់ពីការគ្រប់គ្រងបុគ្គលិករបស់ពួកគេបន្ទាប់ពីបានទទួលនូវលទ្ធផលល្អកន្លងមក

    BY Liny Chan June 23, 2021
    TF Motors ដឹងពីច្បាស់ពីការគ្រប់គ្រងបុគ្គលិករបស់ពួកគេបន្ទាប់ពីបានទទួលនូវលទ្ធផលល្អកន្លងមក

    ជំងឺ Covid-19 បានធ្វើអោយប៉ះពាល់ដល់ការងារ ហើយបានធ្វើឱ្យមនុស្សត្រូវនៅឆ្ងាយពីគ្នាទាំងកន្លែងធ្វើការ និងគ្រួសារ។ ក្នុងករណីជាច្រើននៃជំងឺ Covid19 បានជះឥទ្ធិពលដល់កិច្ចការងារមួយចំនួន ប៉ុន្តែក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុនដ៏ធំក្នុងការនាំចូលនិងចែកចាយផ្តាច់មុខនូវផលិតផលល្បីៗ ដូចជា: រថយន្ត MG, ម៉ូតូ Royal Enfield និង រថយន្ត Maxus នៅតែទទួលបានលទ្ធផលល្អយ៉ាងខ្លាំងពីទិន្នន័យលក់របស់ពួកគេ។

    ត្រឹមតែកន្លះឆ្នាំនៃឆ្នាំ២០២១ រថយន្ត MG បានលក់ចេញជាច្រើនគ្រឿងប្រមាណជាង ៤៨០ គ្រឿង ដែលនេះជាកំណត់ត្រាដ៏ល្អមួយសម្រាប់ក្រុមហ៊ុនលក់រថយន្តនៅប្រទេសកម្ពុជា ក្នុងស្ថានភាពយ៉ាងលំបាកនេះ។ មិនត្រឹមតែរថយន្ត MG ប៉ុណ្ណោះទេ ប៉ុន្តែម៉ូតូ Royal Enfield និង រថយន្ត Maxus ក៏បានលក់ដាច់អស់ជាច្រើនគ្រឿងដែរ បូករួមជាមួយនឹងការកក់ច្រើនគ្រឿងដែលនឹងត្រៀមប្រគល់ជូនអតិថិជននៅខែក្រោយជាបន្តបន្ទាប់។ លទ្ធផលទាំងនេះបង្ហាញថាបុគ្គលិករបស់ពួកគេបានពេញចិត្ត និង មានអារម្មណ៍សប្បាយរីករាយក្នុងការបំពេញការងាររបស់ពួកគេ។ បុគ្គលិករបស់ពួកគេចូលចិត្តអ្វីដែលពួកគេកំពុងតែធ្វើ ហើយពួកគេទទួលបានការពេញចិត្តពីការងារ ដែលមានន័យថាអ្វីដែលពួកគេធ្វើគឺ សំខាន់ និង មានអត្ថន័យ ទាំងអស់នេះហៅថា ការខិតខំប្រឹងប្រែងរបស់បុគ្គលិក។

    លទ្ធផលទាំងនេះក៏ជាផ្នែកមួយដ៏ធំពីការគ្រប់គ្រងរបស់ក្រុមហ៊ុន TF Motors ផងដែរ ពីព្រោះពួកគេដឹងពីរបៀបនៃការគ្រប់គ្រងដែលវាមានសារៈសំខាន់ណាស់ក្នុងការប្រាកដថាកម្លាំងនៃការងាររបស់បុគ្គលិកគឺស្ថិតក្នុងស្ថានភាពមួយដ៏ល្អប្រសើរដើម្បីធ្វើឱ្យក្រុមហ៊ុនទទួលបាននូវលទ្ធផលមួយយ៉ាងល្អ។ ជាលទ្ធផល ក្រុមហ៊ុន TF Motors បានគ្រប់គ្រងបុគ្គលិករបស់ពួកគេប្រកបដោយការលើកទឹកចិត្តខ្ពស់ និងផ្តល់នូវបរិយាកាសការងារដ៏ល្អដែលរួមមានដូចជា: រង្វាន់លើកទឹកចិត្តសម្រាប់ការងារល្អ, ថ្ងៃឈប់សម្រាក, ការធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ជាច្រើនទៀត។ ថ្មីៗនេះ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្តដល់បុគ្គលិកបន្ទាប់ពីទទួលបានលទ្ធផលដ៏ល្អក្នុងរយៈពេលកន្លងមក ក្រុមហ៊ុន TF Motors Cambodia បានផ្តល់នូវថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃដល់បុគ្គលិករបស់ពួកគេ។

    លោក ពុំ សូរិយា, នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors បានមានប្រសាសន៍ថា “បុគ្គលិករបស់យើងសមនឹងទទួលបានការសម្រាកបន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងធ្វើការងាររហូតទទួលបានបានលទ្ធផលល្អជាខ្លាំងបែបនេះ ហើយដើម្បីត្រឡប់មកវិញជាមួយនឹងការបន្ថែមនូវថាមពលដើម្បីឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ទេពកោសល្យគឺជាអ្វីដែលសំខាន់បំផុតដែលយើងត្រូវតែថែរក្សា។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងបែបវិជ្ជមានដោយបែងចែកពេលវេលាខ្លះដើម្បីឱ្យបុគ្គលិកអាចបន្ថែមនូវថាមពលឱ្យបានពេញលេញ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay