៥សន្លឹកបង្ហាញពីគម្រោងកែប្រែមុខមាត់ថ្មីរបស់រាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងបៃតង
- September 1, 2018
ភ្នំពេញ៖ កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានបង្ហាញម្តងរួចមកហើយនូវគំរូផ្លូវថ្មើរជើងថ្មីក្រាលដោយការឺឡា អបដោយដើមឈើនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ដើម្បីលើកកំពស់សោភ័ណភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើង និងជនពិការអោយបានល្អប្រសើរ និងមានសុវត្ថិភាព។
នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្ហាញពីប្លង់ផែនការថ្មីមួយទៀត គឺធ្វើការរៀបចំចិញ្ចើមផ្លូវ និងដាំដើមឈើនៅតាមបណ្តាមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីលើកសម្រស់រាជធានីឲ្យកាន់តែមានភាពស្រស់បំព្រង និងជួយកាត់បន្ថយការបំពុលបរិស្ថានជាដើម្បី៕
គំរូផ្លូវថ្មើរជើង
អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង















