P20 Pro លេងខ្លួន៤ពណ៌បន្ថែមទៀត លើកនេះសុទ្ធតែពណ៌ទាក់ទាញ
- September 1, 2018
ស្មាតហ្វូន P20 Pro របស់ក្រុមហ៊ុន Huawei បានក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលមានកាមេរ៉ារហូតដល់ទៅ៣គ្រាប់ ហើយត្រង់ចំណុចកាមេរ៉ានេះហើយបានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបន្ថែមជម្រើសពណ៌ស្អាតៗ ប្លែកៗចំនួន៤ប្រភេទទៀតមកលើ P20 Pro របស់ខ្លួន ដែលពណ៌ទាំងនោះមានឈ្មោះដូចជា Elegant Black, Golden Brown, Pearl White និង Morpho Aurora។
សម្រាប់ពណ៌ Elegant Black ជាលក្ខណៈខ្នងស្បែកពណ៌ខ្មៅ ចំណែកឯ Golden Brown មានខ្នងស្បែកពណ៌ត្នោត ប៉ុន្តែមានស៊ុមជុំវិញទូរស័ព្ទពណ៌មាស។ រីឯពណ៌ Pearl White វិញមានខ្នងកញ្ចក់ដដែល ប៉ុន្តែពណ៌របស់វាដូចគុជខ្យងបែកជាច្រើនពណ៌គួរឲ្យទាក់ទាញ ចំណែកឯពណ៌ Morpho Aurora វិញមានពណ៌ប្រដេញគ្នាចំនួន៣ពណ៌គឺខាងក្រោមពណ៌ខ្មៅដេញឡើងបែកស្វាយ និងបែកខៀវ ប្លែកមែនទែន៕
អត្ថបទ៖ ឌី
ប្រភព៖ engadget
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង












