ខ្មែរណូត

ស្វែងរក

  • PR

    សាច់រឿងភាគថ្មី! ត្រឡប់ទៅកាន់សម័យកាលបុរាណមួយ ក្នុងរឿងដែលបាននិពន្ធឡើងពីប្រវត្តិគូស្នេហ៍ឈិនឈានឈាន

    BY Liny Chan June 24, 2021
    សាច់រឿងភាគថ្មី! ត្រឡប់ទៅកាន់សម័យកាលបុរាណមួយ ក្នុងរឿងដែលបាននិពន្ធឡើងពីប្រវត្តិគូស្នេហ៍ឈិនឈានឈាន

    ខ្សែភាពយន្តភាគចិនថ្មី ដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តពីរឿង អាថ៌កំបាំងពេទ្យសម័យថាងនោះគឺ រឿង ប្រវត្តិស្នេហ៍ឈិនឈានឈាន។ ជាមួយនឹងសាច់រឿងថ្មី ហើយប្លែក មិនធ្លាប់មានពីមុន ដែលនឹងបង្ហាញទស្សនិកជន ពីការវិលត្រឡប់ចូលទៅក្នុងសាច់រឿងមួយដែលក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ បាននិពន្ធឡើង។

    ប្រវត្តិគូស្នេហ៍ឈិនឈានឈាន គឺគ្រាន់តែជាសាច់រឿងមួយដែលក្មេងស្រីម្នាក់ នាងមានការងារជាអ្នកនិពន្ធរឿង ហើយនាងបានសរសើរពីដំណើរសាច់រឿងរបស់គូស្នេហ៍មួយ ក្នុងសម័យកាលរាប់រយឆ្នាំមកហើយ។ វាដូចជា អភិនីហារម្យ៉ាង ដែលជាកម្លាំងទំនាញ នាំនាងឲ្យជាប់ចូលទៅក្នុងសាច់រឿងដែលខ្លួនឯងបាននិពន្ធ។

    នៅក្នុងសាច់រឿងដែលនាងបានសរសេរនោះដែរ គឺបន្តចូលដល់ភាគទីបី ដែលភាគនេះ នាងបានជួបនឹងបញ្ហាក្នុងការផលិតជាមួយអ្នកដឹកនាំរឿង។ មូលហេតុ ដោយសារតែតួប្រុស មិនព្រមចូលសម្តែង តបទៅតាមអ្វីដែលនាងបានសរសេរ។ ឈិនឈាន នាងមានអារម្មណ៍ថាពិបាកចិត្ត ព្រោះមិនដឹងជាកែតម្រូវសាច់រឿងទៅជាយ៉ាងណានោះទេ?

    អ្វីដែលនឹកស្មានមិនដល់ កម្លាំងទំនាញក៏បាននាំនាងត្រឡប់ចូលទៅក្នុងរឿងដែលខ្លួនកំពុងសរសេរ ហើយពេលនោះ គ្រប់យ៉ាងគឺមានការប្រែប្រួលមួយប៉ព្រិចភ្នែក នឹកស្មានមិនដល់។ រឿងរ៉ាវជាច្រើន រួមទាំងការរស់នៅ និងមនុស្សម្នា គឺប្លែកសម្រាប់ឈិនឈាន ហើយនាង នឹងធ្វើអ្វីខ្លះ ក្នុងពេលដែលនាងបានជាប់ផុងខ្លួនទៅក្នុងរឿងនិពន្ធរបស់នាងនោះ? សូម រង់ចាំទស្សនានៅក្នុងរឿង ប្រវត្តិគូស្នេហ៍ឈិនឈានឈាន ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay