កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៥៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៦៩៦នាក់
BY Khmernote Media
June 24, 2021
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៩៦នាក់ និងមានអ្នកបាត់បង់ជីវិត១៨នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៥,៣៦៦នាក់, ករណីជាសះស្បើយសរុប ៤០,០១០នាក់ និងស្លាប់សរុប ៤៩៣នាក់៕
