ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីស្រស់ស្អាត២នាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូឌុបគ្នាមកបើកភ្លើងហ្វាចាំងដាក់ភ្នែក រួចចូលប្លន់យកកាបូប និងទូរស័ព្ទ២គ្រឿងបានសម្រេច

    BY Khmernote Media June 24, 2021
    នារីស្រស់ស្អាត២នាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូឌុបគ្នាមកបើកភ្លើងហ្វាចាំងដាក់ភ្នែក រួចចូលប្លន់យកកាបូប និងទូរស័ព្ទ២គ្រឿងបានសម្រេច

    រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូកូនទាឌុបយុវតីរូបស្រស់២នាក់ ត្រលប់ទៅផ្ទះវិញ ត្រូវជនសង្ស័យ មួយក្រុមជិះបញ្ច្រាសទិសគ្នាចេញមកពីច្រកដឿងហែម បើកហ្វាចាំងភ្នែករួចយកកាំបិតភ្ជង់ប្លន់ ស្រាប់តែយុវជនអ្នកបើកម៉ូតូរត់យករួចខ្លួន ទុកឲ្យជនសង្ស័យយកទូរសព្ទ២គ្រឿង នឹងកាបូបលុយពីយុវតីដែលជិះពីក្រោយទាំងពីរនាក់នោះបានសម្រេច ហើយនាំគ្នាជិះគេចខ្លួនបាត់។

    ករណីភ្ជង់ប្លន់យកទ្រព្យសម្បត្តិនេះកើតឡើងកាលពីវេលាម៉ោង០៣៖២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចច្រកដឿងហែម (ជិតសាលាបញ្ញាជាតិ) កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: