ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្រេចបិទបណ្តោះអាសន្នផ្សារលើធំថ្មី នៅខេត្តសៀមរាប រយៈពេល ២សប្តាហ៍ ដែលពាក់ព័ន្ធករណីឆ្លងកូវីដ

    BY Khmernote Media June 24, 2021
    សម្រេចបិទបណ្តោះអាសន្នផ្សារលើធំថ្មី នៅខេត្តសៀមរាប រយៈពេល ២សប្តាហ៍ ដែលពាក់ព័ន្ធករណីឆ្លងកូវីដ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី៕

    Share This Post: