ថ្ងៃនេះ ប្រទេសឥណ្ឌាមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៥៤,០៦៩ ករណី និងមរណភាពថ្មីចំនួន ១,៣២១ ករណី
- BY
- autoadmin
- June 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៥៤,០៦៩ ករណី និងការស្លាប់ដោយសារជំងឺនេះចំនួន ១,៣២១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈដែលចំនួននៃការធ្វើតេស្ដរបស់ពលរដ្ឋក៏មានការកើនឡើងផងដែរ។ តួលេខថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសឥណ្ឌាមានករណីសរុបទាំងអស់ចំនួន ៣០,០៨២,៧៧៨ ករណី និងការស្លាប់សរុប ៣៩១,៩៨១ ករណី។

អ្វីដែលសំខាន់គឺចំនួនអ្នកជាសះស្បើយមានច្រើនជាងចំនួនឆ្លងថ្មី ក្នុងរយៈពេល ៤២ ថ្ងៃកន្លងមកនេះ ខណៈដែលអ្នកជំងឺ ៦៨,៨៨៥ នាក់ ត្រូវបានរំសាយនៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ គិតមកទល់ពេលនេះប្រទេសឥណ្ឌាមានអ្នកជាសះស្បើយចំនួន ២៩,០៦៣,៧៤០ នាក់ ដែលធ្វើឱ្យអត្រានៃការជាសះស្បើយឡើងវិញកើនដល់ ៩៦.៦១% ។ ជាលទ្ធផលបច្ចុប្បន្ននេះមានករណីសកម្មចំនួន ៦២៧,០៥៧ ហើយចំនួនសកម្មសរុបបានធ្លាក់ចុះ ១៦,១៣៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






