ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា បោះទុនវិនិយាគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ

    BY Liny Chan June 24, 2021
    មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា  បោះទុនវិនិយាគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ

    បន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ មហាសេដ្ឋីវ័យក្មេងបំផុតនៅកម្ពុជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាប់ផ្ដើមបោះទុនវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ។

    តាមរយៈកិច្ចសម្ភាសជាមួយនឹងគេហទំព័រ Okhna News អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគោលបំណងធំរបស់លោក ក្នុងការ បង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលនេះថា៖ “គោលដៅរបស់ខ្ញុំគឺត្រូវសាងសង់គម្រោងលំនៅឋានតម្លៃក្រោមមធ្យមនៅ ២៥ខេត្ត ក្រុង ។ ដូច្នេះហើយយើងបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ដើម្បីជួយសម្រួលដល់អតិថិជនដែលត្រូវបង់រំលស់រយៈពេលវែង”។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ា ត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើអាគារលេខ H07 B នៃមហាវិថី អូស៊ីអាយ ស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    អភិបាលនិងជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម មានប្រសាសន៍ថា៖ “ជា ជំហានដំបូងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យើងខ្ញុំ គឺផ្ដល់សេវាឥណទានសម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់បុរី ឡេង ណាវ៉ាត្រា”។

    លោកបន្តថា យើងនឹងរួមសហការជាមួយនឹងដៃគូ ដែលមានកន្លងមក ដើម្បីអភិវឌ្ឍន៍ និងជួយសង្គមជាតិយើង។ ជាការពិតណាស់ វិស័យ ហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺជាកាតាលីករ ដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា យើងឱ្យមានការជឿនលឿន ដូច ប្រទេសដទៃទៀត ។

    លោកបានបន្ថែមទៀតថា៖ “អ្នកឧកញ៉ា ឡេង ណាវ៉ា ត្រា បង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឡើងដើម្បីជួយសម្រួលដល់ បងប្អូនប្រជាពលរដ្ឋយើង ដែលមានចំណូលទាប (ក្រោមមធ្យម) អាចទិញលំនៅឋានបានស្នាក់នៅ និងបន្តប្រកបការងារបានដោយ រលូន និង មានភាពកក់ក្ដៅដល់ការរស់នៅពិសេសដល់ស្រទាប់យុវវ័យ ”។

    គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការសរុបចំនួន ៨៣ គ្រឹះស្ថាន ក្នុងនោះក៏មានគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែលកំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay