ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនបរទេសរបួសមួយចំហៀងខ្លួន ដោយសារតែស្នាដៃលោកចោរ

    BY Khmernote Media September 3, 2018
    ជនបរទេសរបួសមួយចំហៀងខ្លួន ដោយសារតែស្នាដៃលោកចោរ

    ​បាត់ដំបង ៖ នៅ​ថ្ងៃ​សៅរ៍ ០៦​រោច ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៣៖១៥​នាទី មាន​ករណី​ឆក់​កាបូប​ជនបរទេស ១​លើក បង្ករ​ដោយ​ជនសង្ស័យ ២​នាក់ នៅ​ចំណុច​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

    ​លោក​វរសេនីយ៍ឯក ប៉ាង​.​ហៀ​ង អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​រាយការណ៍​អោយដឹងថា មាន​ករណី​ឆក់យក​កាបូប​ជនបរទេស បង្ករ​ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ មធ្យោបាយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ២​គ្រឿង មិន​ស្គាល់​ស៊េរី​ឆ្នាំ ពណ៌​ខ្មៅ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​បណ្តាលឲ្យ​ដួល​រងរបួស ហើយ​ជនសង្ស័យ​ក៏​បាន​ឆក់យក​កាបូបស្ពាយ​ពណ៌​ប្រផេះ​រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ជនរងគ្រោះ​ឈ្មោះ ឡា​.​ណា​អាន់ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មកពី​ប្រទេស​អូស្ត្រាលី​។

    ​លោក​អធិការ​នគរបាល​ក្រុង​បាន​បន្តថា សម្ភារៈ​របស់​ជនជាតិ​អូស្ត្រាលី​ជា​ជនរងគ្រោះ​ដែល​បាត់បង់​រួមមាន កាបូបស្ពាយ​ពណ៌​ប្រផេះ​ចំនួន ០២ ទូរស័ព្ទដៃ IPhone ៦Plus ពណ៌​ខ្មៅ ១​គ្រឿង លុយ​ចំនួន ៧០​ដុល្លា កាត​ATM ចំនួន ០១ ប័ណ្ណ​សម្គាល់​ខ្លួន​ចំនួន ០១​។ ​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay