ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញចុះបង្ក្រាបរកឃើញអាល់កុលក្លែងក្លាយប្រមាណជាង ៧,០០០លីត្រ នៅក្នុងខណ្ឌពោធិសែនជ័យ

    BY Khmernote Media June 25, 2021
    មន្ត្រីជំនាញចុះបង្ក្រាបរកឃើញអាល់កុលក្លែងក្លាយប្រមាណជាង ៧,០០០លីត្រ នៅក្នុងខណ្ឌពោធិសែនជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

    ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាមៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

    – ផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល
    – ផលិតផលចំនួន ១០៤កាន ស្មើនឹង ៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល

    ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញបានដកយកគំរូផលិតផលទាំងនោះ មកវិភាគបន្ថែមនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម។ វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយហ៊ុំព័ន្ធ ឃ្លុំបេ និងបិទសៀលជាបណ្តោះអាសន្ននៅនឹងកន្លែង រង់ចាំអនុវត្តនីតិវិធីបន្ត៕

    Share This Post: