បច្ចេកវិទ្យា

លេចធ្លាយរូបរាង GoPro Hero 7 អាចមុជទឹកលេងដល់ជម្រៅ១០ម៉ែត្រ

BY
Khmernote Media
September 3, 2018

កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយពីរូបរាង GoPro Hero 7 ដែលត្រូវបានគេដាក់បង្ហាញនៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិក ដែល GoPro ជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងខែនេះឯង។

តាមរយៈរូបភាពបែកធ្លាយបង្ហាញឲ្យឃើញថា GoPro Hero 7 មាន៣ពណ៌គឺពណ៌ស ទឹកប្រាក់ និងខ្មៅ ហើយកាន់អស្ចារ្យនោះគឺកាមេរ៉ាតូចច្រឡឹងនេះមានអាវក្រោះការពាទឹកបានរហូតដល់ជម្រៅ៣៣ហ្វីត (ប្រហែល១០ម៉ែត្រ)។ Hero 7 លើកនេះមាន២ម៉ូដែល គឺមួយមានអេក្រង់នៅខាងមុខ និងមួយទៀតមិនមានអេក្រង់មុខស្រដៀងនឹង Hero 4 ដែរ។ សម្រាប់ Hero 7 ជំនាន់នេះ គេនៅមិនទាន់ដឹងច្បាស់ពីតម្លៃឡើយ ទាល់តែរងចាំមើលថ្ងៃបង្ហាញជាផ្លូវការទើបដឹងច្បាស់៕

អត្ថបទ៖ ឌី
ប្រភព៖ theverge

Share This Post: