ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមមេធាវីតំណាងឱ្យក្រុមហ៊ុន លី ហួរ គ្រុប ធ្វើការបំភ្លឺថា ក្រុមហ៊ុន GOLDFX INVESMENT CO.,Ltd មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន លី ហួរ គ្រុបឡើយ

    BY Liny Chan June 26, 2021
    ក្រុមមេធាវីតំណាងឱ្យក្រុមហ៊ុន លី ហួរ គ្រុប ធ្វើការបំភ្លឺថា ក្រុមហ៊ុន GOLDFX INVESMENT CO.,Ltd មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន លី ហួរ គ្រុបឡើយ

    ក្រុមមេធាវីហ្រ្គេដ៍ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺ ពាក់ព័ន្ធទៅនឹង ព័ត៌មានមិនពិតមួយដែលត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញ​សង្គមកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន GOLDFX INVESMENT CO.,Ltd ជារបស់អ្នកឧកញ៉ា លី ហួរ ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន លីហួរ គ្រុប​ ដែលជាក្រុមហ៊ុនដ៏ធំមួយ​នៅប្រទេសកម្ពុជា។

    នៅក្នុងសេចក្ដីថ្លែងបំភ្លឺនោះដែរ មេធាវី ឡុង សុធា ជាសមាជិកក្រុមមេធាវីហ្រ្គេដ៍ និងជាមេធាវីតំណាងដោយអាណត្តិឱ្យ ក្រុមហ៊ុន លី ហួរ គ្រុប បានបំភ្លឺបញ្ជាក់ជូនសាធារណៈជនថា ព័ត៌មានដែលថា ក្រុមហ៊ុន GOLDFX INVESMENT CO.,Ltd ជារបស់អ្នកឧកញ៉ា លី ហួរ ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន លីហួរ គ្រុប ជាការផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនពិតនោះទេ​ វាជាការផ្សព្វផ្សាយរបស់បុគ្គលមួយចំនួន ដែលព្យយាមបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ មានចេតនាផ្សព្វផ្សាយ​ព័ត៌មានមិនពិត ញុះញង់ បង្កចលាចល បង្ខូចកេរិ៍្តឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ អ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុន លី ហួរ គ្រុប តែប៉ុណ្ណោះ។

    លោក ឡុង សុធា ក្នុងនាម ជាមេធាវីតំណាងដោយអាណត្តិឱ្យ ក្រុមហ៊ុន លី ហួរ គ្រុប ក៏បានញ្ជាក់ជូនសាធារណៈជនថា ក្រុមហ៊ុន លី ហួរ គ្រុប មិនមានក្រុមហ៊ុន GOLDFX INVESMENT CO.,Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងគ្មានជាប់ពាក់ព័ន្ធគ្នាណាមួយជាមួយ GOLDFX INVESMENT CO.,Ltd ដូចដែលបុគ្គលមួយចំនួនប្រើគណនីហ្វេសប៊ុកក្លែងក្លាយផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល តាមបណ្ដាញសង្គមហ្វេសប៊ុកឡើយ។ បច្ចុប្បន្នក្រុមហ៊ុន កំពុងតែដាក់ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលមួយចំនួនដែលបំពុលព័ត៌មានឱ្យសាធារណៈជនមានការភ័នច្រលំ និងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល បណ្ដាលឱ្យប៉ះពាល់ដល់កត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ា លី ហួរ និងក្រុមហ៊ុន លី ហួរ​ គ្រុប៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay