ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រធានមន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បញ្ជាក់ថា រកឃើញករណីកូវីដបំប្លែងខ្លួនប្រភេទ Delta លើមនុស្ស២នាក់មកពីថៃតាមច្រកអូរស្មាច់

    BY Khmernote Media June 26, 2021
    ប្រធានមន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បញ្ជាក់ថា រកឃើញករណីកូវីដបំប្លែងខ្លួនប្រភេទ Delta លើមនុស្ស២នាក់មកពីថៃតាមច្រកអូរស្មាច់

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ា​ត់ ដែលជាប្រធានមន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានឲ្យដឹងថា រកឃើញករណី “កូវីដពូជឥណ្ឌា (Delta) ២នាក់ មកពីថៃតាមច្រកអូរស្មាច់ មកដល់ខេត្តសៀមរាប ទៀតហើយ។ សូមមេត្តាប្រុងប្រយ័ត្នការពារខ្ពស់បំផុត🙏”។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះស្បើយចំនួន ២៧៣នាក់ មរណភាព៩នាក់ និង ៥២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

    Share This Post: