ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់រឹតបន្តឹងលើទិដ្ឋាការ ចំពោះប្រទេសទាំង៣នេះនៅតំបន់អាស៊ី ដោយរកឃើញថាភ្ញៀវទេសចរណ៍នៃប្រទេសទាំងនេះមិនមែនមកប្រទេសខ្លួនដើរលេងទេ គឺមកលក់ខ្លួនទៅវិញ

    BY Khmernote Media September 3, 2018
    តៃវ៉ាន់រឹតបន្តឹងលើទិដ្ឋាការ ចំពោះប្រទេសទាំង៣នេះនៅតំបន់អាស៊ី ដោយរកឃើញថាភ្ញៀវទេសចរណ៍នៃប្រទេសទាំងនេះមិនមែនមកប្រទេសខ្លួនដើរលេងទេ គឺមកលក់ខ្លួនទៅវិញ

    តៃវ៉ាន់នឹងធ្វើការរឹតបន្តឹងលើទិដ្ឋាការសម្រាប់ការចូលមកលេងក្នុងកោះរបស់ខ្លួន ចំពោះប្រជាជនមកពីប្រទេសនៅតំបន់អាស៊ីចំនួន ៣ បន្ទាប់ពីរកឃើញថា ភ្ញៀវទេសចរណ៍មកពីប្រទេសទាំងនេះភាគច្រើនមករកស៊ីផ្លូវភេទលើកោះតៃវ៉ាន់ តែមិនមែនមកដើរលេងធម្មតានោះទេ។ បើយោងតាមលោក Chang Jing-sen រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់កោះតៃវ៉ាន់បានឲ្យដឹងថា ប្រទេសទាំង​ ៣នោះរួមមានប្រទេសថៃ ហ្វីលីពិន និងប្រ៊ុយណេ។

    ជាធម្មតាប្រជាជននៃប្រទេសទាំងនេះអាចទៅកំសាន្តនៅតៃវ៉ាន់បាន ៦ ដងក្នុងមួយឆ្នាំ តែពេលនេះរដ្ឋាភិបាលតៃវ៉ាន់កំពុងពិចារណាអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំង ៣ នេះអាចមកកំសាន្តនៅតៃវ៉ាន់បានត្រឹមតែ ២ ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ការសម្រេចដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់បានរកឃើញថា ភ្ញៀវទេសចរណ៍ជាស្រ្តី ដែលមកពីប្រទេសទាំង ៣ នេះ ជាពិសេសមកពីប្រទេសថៃ មិនមែនមកកំសាន្តលេងដូចភ្ញៀវទេសចរណ៍ផ្សេងទៀតទេ តែពួកនាងមករកស៊ីផ្លូវភេទជាមួយនឹងបុរសតៃវ៉ាន់។

    ហើយកន្លងមកប៉ូលិសតៃវ៉ាន់ បានចុះបង្រា្កបករណីរកស៊ីផ្លូវភេទនេះ និងអាចឃាត់ខ្លួនស្រីរកស៊ីផ្លូវភេទថៃជាច្រើននាក់ ហើយក្នុងចំណោមស្ត្រីទាំងនោះគេថែមទាំងធ្វើតេស្តិ៍ឈាមរកឃើញថា មានស្រ្តីជនជាតិថៃខ្លះមានផ្ទុកមេរោគអេដស៍ទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay