កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៧៤៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៦៧០នាក់
BY Khmernote Media
June 26, 2021
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៤៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៧០នាក់ និងមានអ្នកបាត់បង់ជីវិត១៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៦,៨១០នាក់, ករណីជាសះស្បើយសរុប ៤១,៤៣៩នាក់ និងស្លាប់សរុប ៥២៣នាក់៕
