ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៨,៦៩៨ ករណី និងមរណភាពចំនួន ១,១៨៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin June 26, 2021
    ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៨,៦៩៨ ករណី និងមរណភាពចំនួន ១,១៨៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៨,៦៩៨ ករណី ដែលនាំឱ្យការឆ្លងសរុបបានកើនឡើងដល់ ៣០,១៨៣,១៤៣ ករណី ខណៈអត្រាវិជ្ជមានប្រចាំសប្តាហ៍បានធ្លាក់ចុះមកនៅត្រឹម ២.៩៧% ប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៩៤,៤៩៣ នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ១,១៨៣ នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

    ចំណែកចំនួនអ្នកជាសះស្បើយត្រូវបានមើលឃើញថា មានភាពល្អប្រសើរជាងការឆ្លងថ្មីៗក្នុងរយៈពេល ៤៤ ថ្ងៃចុងក្រោយនេះ ជាមួយនឹងការជាសះស្បើយសរុបចំនួន ២៩,១៩៣,០៨៥ ករណី ហើយចំនួនករណីសកម្មក៏នៅសល់ត្រឹមតែ ៥៩៥,៥៦៥ ករណី ដែលស្មើនឹង ១.៩៧% នៃចំនួនឆ្លងសរុបទាំងអស់ផងដែរ។ ចំនួនជាសះស្បើយសរុបបានកើនដល់ ៩៦.៧២% ខណៈចំនួនមរណភាពមានតែ ១​.៣១% តែប៉ុណ្ណោះ។ ស្ថានភាពមានស្ថានភាពប្រសើរឡើងនៅក្នុងចំណោមករណីថ្មីៗ ប៉ុន្តែវ៉ារ៉្យង់ Delta Plus កំពុងធ្វើឱ្យប្រទេសឥណ្ឌាឈឺក្បាលម្ដងទៀត ហើយទីក្រុងខ្លះក៏កំពុងបង្កើនការរឹតត្បឹតវិញផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NDTV

    Share This Post: