មានអ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានទៅលេងខេត្តកែប រយៈពេល៣ថ្ងៃ ដោយបានដើរលេង និងគេងនៅកន្លែងទាំងនេះ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅខេត្តកែប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែមិថុនា ២០២១ តាមកម្មវិធីដូចខាងក្រោម៖

🔴 ថ្ងៃទី១៨ មិថុនា៖ ពេលព្រឹក ចាកចេញពីទីក្រុងភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួន ទៅដល់ខេត្តកែបនៅពេលថ្ងៃត្រង់។ ពេលល្ងាចដើរលេងតាមឆ្នេរ។ សម្រាកនៅ Kep Private Villa មួយយប់។
🔴 ថ្ងៃទី១៩ មិថុនា៖ ពេលព្រឹកចេញទៅ រីស៊តឈ្មោះ Veranda។ ម៉ោងប្រហែល ៩ ព្រឹក ជិះទូកលេខ ១១ និង ១៦ ទៅលេងកោះទន្សាយ។ ពេលល្ងាចដើរលេងតាមឆ្នេរ រួចហើយសម្រាកនៅរីស៊តមួយយប់។
🔴 ថ្ងៃទី២០ មិថុនា៖ ចាកចេញពីខេត្តកែប មកទីក្រុងភ្នំពេញវិញ។ ពេលថ្ងៃត្រង់ចូលហូបបាយនៅ រមណីយដ្ឋាន ទំនប់ម្លិច អង្គុយក្បែរកន្លែងគិតលុយ។ មកដល់ភ្នំពេញវិញដោយសុវត្ថិភាពនៅពេលល្ងាច។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ប្រសិនបើអ្នកបានទៅកាន់ទីតាំងដូចបានរៀបរាប់ខាងលើនេះ។
