ព័ត៌មានជាតិ
អ្នកជំងឺកូវីដម្នាក់ ប្រាប់ថា ក្រោយសម្រាកពីការងារ គាត់បានទៅដើរហាត់ប្រាណនៅសួនវិមានឯករាជ្យ ស្តូបព្រះបរមរតនកោដ្ឋ ជាប្រចាំ
BY Khmernote Media
June 28, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា “តើមានបានទៅដើរហាត់ប្រាណ នៅសួនវិមានឯករាជ្យ ស្តូបព្រះបរមរតនកោដ្ឋ នៅពេលល្ងាចទេ? អ្នកជំងឺកូវីដម្នាក់ បានប្រាប់ថា ក្រោយសម្រាកពីការងារ គាត់បានទៅដើរហាត់ប្រាណនៅទីតាំងនេះ ជាប្រចាំ!”

រូបតំណាង
គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៧,៦៤៩នាក់, ករណីជាសះស្បើយសរុប ៤២,១៥៧នាក់ និងស្លាប់សរុប ៥៤០នាក់៕
