ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលក្រុងសិរីសោភ័ណ ចុះយកសំណាកពលរដ្ឋពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ចំនួន១៤១នាក់ បានរកឃើញវិជ្ជមាន៥៧នាក់បន្ថែម

    BY Khmernote Media June 28, 2021
    រដ្ឋបាលក្រុងសិរីសោភ័ណ ចុះយកសំណាកពលរដ្ឋពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ចំនួន១៤១នាក់ បានរកឃើញវិជ្ជមាន៥៧នាក់បន្ថែម

    ខេត្តបន្ទាយមានជ័យ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧ករណី នៅក្នុងក្រុងសិរីសោភ័ណ នៅថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយរដ្ឋបាលក្រុងសិរីសោភ័ណ បានរកឃើញករណីវិជ្ជមាននៅសណ្ឋាគារ រុងរឿង ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណចំនួន ៥៧ករណី (ព័ត៌មានបឋម) ក្នុងចំណោមអ្នកពាក់ព័ន្ធបានយកសំណាក់១៤១នាក់។

    រដ្ឋបាលក្រុងសិរីសោភ័ណ នឹងធ្វើការល្អិតព័ត៌មាននៅពេលក្រោយ សូមបងប្អូនបន្តអនុវត្តវិធាន “៣ការពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕

    ប្រភព៖ រដ្ឋបាលក្រុងសិរីសោភ័ណ – Serieysophon Municipality

    Share This Post: