ព័ត៌មានជាតិ
ក្រសួងការពារជាតិប្រកាសឱ្យពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២ រួចនៅ៦ខណ្ឌ រាធានីភ្នំពេញ មកទទួលយកប័ណ្ណចាក់វ៉ាក់សាំង
BY Khmernote Media
June 28, 2021
រាជធានីភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រសួងការពារជាតិ សូមជូនដំណឹងអំពីការចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២រួចហើយតែពុំទាន់បានទទួលប័ណ្ណចាក់វ៉ាក់សាំងនៅឡើយ សូមអញ្ជើញមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិដោយឥតបង់ប្រាក់ និងភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងផ្ទាល់ខ្លួន និងធ្វើការទំនាក់ទំនងជាមួយកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលទទួលខុសត្រូវនិងទទួលបន្ទុកចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅមូលដ្ឋានសង្កាត់ចំនួន៤៧ និងខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់រហូតដល់ចប់ជាស្ថាពរ។
