ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៦,១៤៨ ករណី ខណៈដែលមរណភាពថ្មីចុះថយមកនៅ ៣ខ្ទង់ គឺមាន ៩៧៩ ករណី

    BY autoadmin June 28, 2021
    ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៦,១៤៨ ករណី ខណៈដែលមរណភាពថ្មីចុះថយមកនៅ ៣ខ្ទង់ គឺមាន ៩៧៩ ករណី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ចំនួនករណីសរុបនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣០,២៧៩,៣៣១ ករណី បន្ទាប់ពីករណីថ្មីចំនួន ៤៦,១៤៨ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ការស្លាប់ថ្មីចំនួន ៩៧៩ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃនេះ ហើយវាគឺជាលើកទីមួយហើយ ដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះដល់ក្រោម ១,០០០ នាក់ នៅក្នុងរយៈពេលជិត ២ ខែកន្លះកន្លងមក។

    ឥឡូវនេះប្រទេសឥណ្ឌានៅតែមានករណីសកម្មចំនួន ៥៧២,៩៩៤ ករណី ខណៈដែលមានការធ្លាក់ចុះចំនួន ១៣,៤០៩ ករណីនៅក្នុងពេល ២៤ ម៉ោងកន្លងមក។ គួរឱ្យដឹងដែរថា ចាប់តាំងពីមានវត្តមានជំងឺរាតត្បាត COVID-19 រហូតមកទល់នឹងពេលនេះ មានអ្នកជំងឺសរុបចំនួន ២៩,៣០៩,៦០៧ នាក់ ត្រូវបានជាសះស្បើយនិងបញ្ជូនចេញពីមន្ទីរពេទ្យដោយជោគជ័យ ដោយក្នុងនោះមានអ្នកជំងឺ ៥៨,៥៧៨ នាក់ បានចេញពីមន្ទីរពេទ្យក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: