ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងភ័យបុកពោះ ដោយសាររងការវាយប្រហារពីព្យុះដ៏សាហាវមួយ

    BY Khmernote Media September 4, 2018
    ជប៉ុនកំពុងភ័យបុកពោះ ដោយសាររងការវាយប្រហារពីព្យុះដ៏សាហាវមួយ

    ជប៉ុន៖ ចុះតាមការចុះផ្សាររបស់សារព័ត៌មាន CHANNEL NEWSASIA បានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសជប៉ុនកំពុងបានទទួលការវាយប្រហារគ្រោះធម្មជាតិ​មួយយ៉ាងធ្ងន់ធ្ងរគឺព្យុះ Jebi ។ ព្យុះ Jebi បានផ្តើមវាយប្រហារ​ពីតំបន់ភាគខាងជើងប្រទេសជប៉ុន ហើយបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិច និងទីក្រុង Osaka នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា នៅតំបន់ភាគខាងលិចជប៉ុនពេលនេះកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងកម្ពស់ ៣០០ មីលីម៉ែត្រពេញ ២៤ ម៉ោង និងមានខ្យល់បោកបក់ខ្លាំងក្នុងល្បឿន ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្កឲ្យមានអគារមួយចំនួនដួលរលំផងដែរ។

    តែយ៉ាងណាក្តី មកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញពីចំនួនជនរងគ្រោះនៅឡើយទេ។ សូមរម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ ព្យុះ Jebi​ ធ្លាប់បានវាយប្រហារប្រទេសជប៉ុនម្តងហើយ ដែលកាលនោះវាបានសម្លាប់មនុស្សជាង ២០០ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay