Samsung អាចនឹងបញ្ចេញស្មាតហ្វូនមួយទៀត មានកាមេរ៉ា៤គ្រាប់នៅឆ្នាំនេះ
- September 4, 2018
ក្រុមហ៊ុន Samsung ប្រហែលជាបានត្រៀមខ្លួនរួចហើយនូវស្មាតហ្វូន ដែលមានបំពាក់កាមេរ៉ាចំនួន៤គ្រាប់ វាមិនមែនជាស្មាតហ្វូនត្រកូល Note ហើយក៏មិនមែនត្រកូល S ដែរ និងកាន់តែមិនជាត្រកូល F ទៅទៀត។ ព័ត៌មានបែកធ្លាយនេះគឺបានលេចចេញមកពីអ្នកប្រើប្រាស់ Twitter ដ៏ល្បីមួយមានឈ្មោះ Ice Universe។ Ice Universe បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung កំពុងតែសម្ងំផលិតស្មាតហ្វូន ដែលមានកាមេរ៉ាដល់ទៅ៤គ្រាប់ ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 នេះ ទោះបីជាវាមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយពីក្រុមហ៊ុន Samsung ក៏ដោយ។
ដូច្នេះតើវាជាស៊េរីមួយណាទៅ? បើសិនតាមការទស្សន៍ទាយ ស្មាតហ្វូននោះអាចជា Samsung ស៊េរី A គឺអាចជា galaxy A9 ដែលនឹងបង្ហាញខ្លួននាចុងឆ្នាំ 2018 នេះ ព្រោះសម្រាប់ម៉ូឌែល A នេះគឺមាន កាមេរ៉ាមុខ២គ្រាប់ស្រាប់ទៅហើយ ដូច្នេះការបំពាក់កាមេរ៉ាខាងក្រោយ២គ្រាប់ទៀត (សរុប៤គ្រាប់) គឺវាមិនមែនជាបញ្ហាចោទនោះទេ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






