បញ្ចូនក្រុមចិនមានទាំងប្រុសទាំងស្រី ពាក់ព័ន្ធគ្រឿងញៀន ទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់
ខេត្តព្រះសីហនុ-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិនពាក់ពន្ធ័បទល្មើសគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។ យោងតាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុអោយដឹងថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយ កម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អុីតៃ ជាយិន របស់ជនជាតិចិននៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។ ឃាត់ជនសង្ស័យបានចំនួន១៣នាក់ , ស្រី ចំនួន ០៥ នាក់៖
១. ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។
២. ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។
៣. ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
៤. ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
៥. ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌ ។
៦. ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។
៧. ឈ្មោះXiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌ ។
៨. ឈ្មោះLiao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។
៩. ឈ្មោះChen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។
១០. ឈ្មោះLi xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
១១. ឈ្មោះchen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។
១២. ឈ្មោះBen Bai yuភេទស្រីអាយុ២៣ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។
១៣. ឈ្មោះចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៌។
ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន០៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់សុទ្ធ )ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ក្រោយពីធ្វើការសាកសួររួច កម្លាំងជំនាញបានបែងចែកជនសង្សយ័ជាពីប្រភេទរួមមានអ្នកពាក់ពន្ធ័បទល្មើសផ្ទាល់ចំនួន០៤នាក់(ប្រុសទាំង០៤) ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចំណែកជនសង្សយ័០៩នាក់ទៀតក្នុងនោះមានស្រី០៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕





