ខ្មែរណូត

ស្វែងរក

  • PR

    ROG បង្ហាញឡេបថប Gaming ថ្មី Flow X13 ដែលអាចបត់បាន និង GPU ខាងក្រៅ XG Mobile

    BY Liny Chan June 30, 2021
    ROG បង្ហាញឡេបថប Gaming ថ្មី Flow X13 ដែលអាចបត់បាន និង GPU ខាងក្រៅ XG Mobile

    នៅថ្ងៃនេះ ASUS Republic of Gamers (ROG) បានប្រកាសចេញនូវម៉ូឌែលថ្មីមួយទៀតមានឈ្មោះថា ROG Flow X13 ជាកំព្យូទ័រយួរដៃសម្រាប់លេងហ្គេមអេឡិចត្រូនិក​ 2-in-1 ដំបូងបំផុតរបស់ ROG ដែលអាចបត់បាន និង ROG XG Mobile ដែលជា GPU ខាងក្រៅដែលមានលក្ខណៈច្នៃប្រឌិតថ្មីដែលជួយបង្កើនដំណើរការ និងការភ្ជាប់ហ្គេមរបស់ Flow X13 ។

    Ultraportable 2-in-1

    Flow X13 ត្រូវបានឌីហ្សាញដោយបំពាក់ជាមួយត្រចៀកបត់ ដែលអាចបត់កំព្យូទ័រនេះបានដល់ទៅ ៣៦០ដឹក្រេ ហើយអាចឱ្យអ្នកប្រើប្រាស់ប្រើកុំព្យូទ័រនេះបានច្រើនបែប ច្រើនទម្រង់ សម្រាប់មុខងារផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះមុខងារទាំងនោះ ធ្វើឱ្យកង្ហារត្រជាក់កាន់តែងាយស្រួលក្នុងការប្រើប្រាស់លំហូរខ្យល់ បន្ថយសីតុណ្ហភាពដល់ 8 ដឺក្រេ។ ជាមួយទំហំ 13 អ៉ីញ បង្កើតជារាងដ៏ស្លីមដែលមានតួទំហំ 15.8 mm និងទង្ងន់ដ៏ស្រាល 1.3 kg។ ផ្នែកខាងក្រៅដែលលាតសន្ធឹងជាមួយនឹងការរចនាដូចម៉ូតដូចទឹករលកកាន់តែបន្ថែមនូវស្ទីលប្លែក មិនតែប៉ុណ្ណោះបង្កើននូវសុវត្ថិភាពខ្ពស់ និងងាយស្រួលក្នុងការកាន់តាមខ្លួន ហើយមិនធ្វើឱ្យជាប់ស្នាមក្រយ៉ៅដៃទៀតផង។ លើសពីនេះ គ្រាន់តែចុចលើអេក្រង់តែម្ដង ក៏ Flow X13 លោតដូចជាស្មាតហ្វូនដែរ។

    ROG XG Mobile

    ROG គឺជាអ្នកត្រួសត្រាយខាងផ្នែកក្រាហ្វិកខាងក្រៅដោយបានណែនាំពី eGPU dock ដំបូងបង្អស់ គឺ XG Station ក្នុងឆ្នាំ ២០០៧។ ROG XG Mobile ណែនាំការរចនាថ្មីដែលផ្តល់ជូននូវវិធីថ្មី ប្រកបដោយភាពច្នៃប្រឌិត ដើម្បីនាំយកការលេងហ្គេមថ្នាក់លើតុទៅជាទំរង់បែបបទដែលអាចយកជាការបាន។

    មានទំងន់ត្រឹមតែ 1kg (2.2 ផោន) និងមានទំហំត្រឹមតែ 155 mm (D) x 208 mm (W) x 29 mm (H) XG Mobile មានទំហំ 6% នៃ​ eGPUs ធម្មតា បើទោះបីជាបំពាក់ដោយ GeForce RTX ™ 3080 GPU ដែលមានល្បឿនដល់ 1810 MHz ជាមួយ ROG Boost 150W ក៏ដោយ។

    Powerful processor

    ដំឡើង CPU AMD Ryzen™ 9 5980HS ដែលមាន 8 គ្រាប់ និងខ្សែចំនួន 16 ផ្តល់នូវដំណើរការដែលចាំបាច់បំផុតសម្រាប់បន្ទុកការងារ។
    ឧបករណ៍ដំណើរការចល័ត Ryzen 5000 Series មានលក្ខណៈពិសេសនៃស្ថាបត្យកម្មថ្មី “Zen 3” ដែលទ្រទ្រង់ដោយដុំផ្ទុកនៅលើឈីប ដ៏ធំរហូតដល់ទៅ 20 MB។ ការរចនារបស់ HS បង្ហាញពីបន្ទះសៀគ្វីដែលមានស្រោមថាមពល 35W ដែលកែសំរួលតួឱ្យកាន់តែស្លីមជាងមុន ប៉ុន្តែមានសមត្ថភាពបង្កើនថាមពលកាន់តែខ្លាំងរហូតដល់ 54W នៅពេលដែលកន្លែងផ្ទុកកម្តៅ និងថាមពលទ្រាំទ្របាន។

    Gaming to go

    ម៉ូឌែលថ្មី Flow X13 រួមបញ្ចូល GeForce® GTX 1650 GPU ដែលមានសមត្ថភាពចុចល្បឿនរហូតដល់ 1255 MHz ក្នុងល្បឿន 35W នៅក្នុង Turbo mode ជាមួយ ROG Boost ដែលមានសមត្ថភាពគូរ 5W បន្ថែមតាមរយៈ Dynamic Boost ដែលអាចជួយឱ្យមានដំណើរការខ្លាំងក្នុងការលេងហ្គេមសម័យថ្មី។

    ជម្រើសនៃការបង្ហាញ បំពេញនូវបទពិសោធន៍នៃការមើលឃើញ។ បន្ទះ FHD ទំហំ 20 Hz អាចផ្តល់ភាពងាយស្រួលដល់ការលេងហ្គេម ខណៈពេលដែលអេក្រង់បង្ហាញរូបភាពប្រភេទ 4K Ultra HD ផ្តល់នូវដង់ស៊ីតេ pixel ខ្ពស់សមស្របនឹងការងារគូរគំនូរ។ អេក្រង់ទាំងពីរនេះបានប្រើបច្ចេកវិទ្យា Adaptive-Sync សម្រាប់ការផ្គូផ្គង refresh rate របស់ panel ជាមួយនឹង frame rate របស់ GPU ដើម្បីកាត់បន្ថយភាពយឺតយ៉ាវ ការរអាក់រអួល និងកាត់បន្ថយការទាក់នៃរូបភាព។ ជម្រើសនៃអេក្រង់ទាំងពីរ ត្រូវបានក្រិតតាមខ្នាតរោងចក្រដើម្បីបំពេញតាមស្តង់ដារពិតរបស់ PANTONE® សម្រាប់ពណ៌ដើម។ អេក្រង់ទាំងនោះមានកម្ពស់ 16:10 ដែលកម្ពស់សមមាត្រទៅនឹងទទឹង ផ្ដល់នូវកន្លែងដាក់បង្ហាញបន្ថែមទៀតសម្រាប់ហ្គេម និងការងារច្នៃប្រឌិត។

    Unhindered cooling

    កង្ហារ Arc Flow បង្កើតចរន្តខ្យល់អតិបរមាជាមួយនឹងសំលេងរំខានតិចបំផុត។ កង្ហារទាំងនេះត្រូវបានផ្អែកលើការរចនាថ្មីដែលមានស្លាបចំនួន 84 ជាមួយកម្រាស់ខុសៗគ្នា ដើម្បីធ្វើចលនាខ្យល់បានកាន់តែច្រើន។ ភាពជឿនលឿនទាំងនេះធ្វើអោយប្រសើរឡើងនូវលំហូរខ្យល់រហូតដល់ ១៣% ដោយមិនបង្កើនសំលេងរំខាន។ ជាមួយនឹងបច្ចេកវិទ្យា 0dB កង្ហារបិទទាំងស្រុងនៅពេលសីតុណ្ហភាព CPU និង GPU មានកម្រិតទាបនៅក្នុង Silent mode ដែលនេះធ្វើឱ្យត្រជាក់ខ្លាំង ហើយស្ងប់ស្ងាត់នៅក្រោមបន្ទុកការងារស្រាល។

    ម៉ូឌុលកម្ដៅ (thermal module) សម្អាតដោយខ្លួនឯង ដោយប្រើបំពង់កម្ចាត់ធូលីដើម្បីបញ្ចោញភាគល្អិតឆ្ងាយពីកង្ហារ និងកម្តៅ។ ការកាត់បន្ថយការផ្លុំធូលីចេញច្រើនជួយឱ្យប្រព័ន្ធត្រជាក់ដំណើរការកាន់តែល្អក្នុងរយៈពេលយូរ ជួយឱ្យកុំព្យូទ័រមានលេងហ្គេមបានយូរ និងលឿន។ ការរចនាចុងក្រោយរបស់ ROG’s បំពាក់នូវបំពង់កម្ចាត់ធូលីមានទំហំធំទូលាយសម្រាប់អ្នកកង្ហារធំៗទាំងពីរ និងលំហូរខ្យល់ខ្ពស់។

    Crystal clear sound

    Virtual 5.1.2-channel surround sound បំពាក់ដោយបច្ចេកវិទ្យា Dolby Atmos ផ្តល់នូវសំលេងដ៏សំបូរបែប។ ជាមួយគ្នានេះបច្ចេកវិទ្យា Smart Amp រក្សា speaker កុំព្យូទ័រក្នុង thermal និង excursion limit ដែលធ្វើឱ្យអ្នកប្រើរីករាយជាមួយបទពិសោធន៍កាន់តែច្រើន និងកាន់តែជក់ចិត្ត។ ឡេបថបនេះក៏ជួយបំបាត់នូវសម្លេងរំខាន (Two-Way AI Noise Cancelation) ដែលធ្វើអោយការ Chat ជាសម្លេងកាន់តែប្រសើរជាមុនដោយកាត់ចោលនូវសម្លេងមិនចាំបាច់ ទាំងសម្លេង input និង output។ បច្ចេកវិទ្យានេះ ត្រូវបានប្រើលើឧបករណ៍ណាមួយក៏បាន ហើយថែមទាំងអាចប្តូរតាមកម្មវិធីនីមួយៗផងដែរ ដូច្នេះអ្នកប្រើអាចកំណត់ការបំបាត់សំលេងរំខានសម្រាប់ chat apps ដោយមិនប៉ះពាល់ដល់សំឡេងនៅក្នុងហ្គេម។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកលេងហ្គេមអាចជជែកគ្នាជាមួយនឹងក្រុមរបស់ខ្លួនកាន់តែងាយស្រួល ចំណែក creators អាចថតសម្លេងបានច្បាស់ល្អមិនថានៅក្នុងបរិយាកាសបែបណា ហើយគ្រប់គ្នាដែលប្រើប្រាស់ឡេបថបពិតជាទទួលបាននូវអារម្មណ៍រីករាយជាមួយការជជែកគ្នាដោយសម្លេងច្បាស់បែបនេះ។

    ខាងក្រោមនេះជាតារាងតម្លៃ និង Specs របស់ឡេបថប ROG Flow នៅក្នុងប្រទេសកម្ពុជា

    អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
    – ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
    – សៀមរាប (Siem Reap): https://bit.ly/2XA2RFO
    – បាត់ដំបង (Battambong): https://bit.ly/2FGi120
    – ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG

    Share This Post:
    MPO4D jitutoto mpo4d Mpoplay