ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ហាមការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ នៅតាមឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួ៣

    BY Khmernote Media June 30, 2021
    មន្រ្តីជំនាញចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ហាមការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ នៅតាមឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួ៣

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ19 ដែលសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមិនអនុញ្ញាតអោយប្រើប្រាស និងដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ19លើទីផ្សារទេ នៅតាមឱសថស្ថានដែលមានទីតាំងស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ដែលមានឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួន ០៣ ក្នុងនោះមានខណ្ឌបឹងកេងកង ខណ្ឌ7មករា និងខណ្ឌដូនពេញ។

    ជាលទ្ធផល ឱសថស្ថានទាំងអស់នោះ ពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ19 ឡើយ និងបានណែនាំឱសថស្ថានទាំង ៨៦ទីតាំង មិនឲ្យមានការដាក់លក់ បើមិនមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងសុខាភិបាល៕

    Share This Post: