ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំងឺកូវីដ មានគ្នា២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅហាង Pedro សាខា AEON​ 1 កាលពីថ្ងៃទី២២ ខែមិថុនា​

    BY Khmernote Media June 30, 2021
    អ្នកជំងឺកូវីដ មានគ្នា២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅហាង Pedro សាខា AEON​ 1 កាលពីថ្ងៃទី២២ ខែមិថុនា​

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ហាង ​Pedro សាខាផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី។

    ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    Share This Post: