ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីហ្វីលីពីន៖ ករណីចាប់រំលោភនៅតែកើតឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុង ដោយសារតែសម្បូរស្រីស្អាតច្រើនពេក

    BY Khmernote Media September 4, 2018
    ប្រធានាធិបតីហ្វីលីពីន៖ ករណីចាប់រំលោភនៅតែកើតឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុង ដោយសារតែសម្បូរស្រីស្អាតច្រើនពេក

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងឲ្យដឹងថា ករណីចាប់រំលោភ ដែលកើតមានច្រើននៅក្នុងទីក្រុង  Davao នៅតែកើតឡើងជាបន្តបន្ទាប់ ដោយសារតែក្នុងទីក្រុងមួយនេះសម្បូរទៅដោយស្រីស្អាតច្រើនពេក។ ការថ្លែងខាងលើនេះត្រូវបានលោកធ្វើឡើងក្នុងឱកាស ដែលលោកបានចូលរួមក្នុងវេទិការសាធារណៈមួយក្នុងទីក្រុង Cebu ដែលមានអ្នកចូលរួមជាច្រើនរយនាក់។

    លោកបាននិយាយបែបលេងសើចបន្ថែមទៀតថា កាលពីជំនាន់លោកនៅ​ធ្វើជាអភិបាលក្រុង Davao នេះ លោកបានកត់សម្គាល់ឃើញថា ក្នុងទីក្រុងមួយនេះមានស្រីស្រស់ស្អាតច្រើនណាស់ ហើយជាធម្មតាពួកនាងមិនព្រមរួមភេទជាមួយនឹងអ្នកណាម្នាក់ផ្តេសផ្តាសនោះទេ ហេតុដូចនេះហើយទើបបុរសមួយចំនួនហ៊ានប្រព្រឹត្តិខុសច្បាប់ ដើម្បីបានខ្លួនប្រាណរបស់ពួកនាង។

    សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte មិនមែនចង់បន្ទោសទៅលើក្រុមស្ត្រីនោះទេ តែគាត់គ្រាន់តែចង់ដាស់តឿនឲ្យស្រ្តីត្រូវចេះប្រុងប្រយ័ត្នខ្លួន ​​​​​​​​និងការពារខ្លួន ពេលដែលពួកនាងតែងខ្លួនស្អាតៗហើយចេញទៅក្រៅ តែម្នាក់ឯង ព្រោះវាជាកត្តាជំរុញឲ្យមានករណីចាប់រំលោភ។ ក្នុងប្រទេសហ្វីលីពីនក៏មានច្បាប់ដាក់ទោសអ្នក ដែលបានចាប់រំលោភគេធ្ងន់ធ្ងរដែរ តែបទឧក្រិដ្ឋមួយនេះនៅតែកើតឡើងច្រើននៅក្នុងទីក្រុង Davao នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ newsweek

    Share This Post:
    MPO4D jitutoto mpo4d Mpoplay