ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ពិនិត្យសំណាកលើទី២ លើព្រះសង្ឃ យាយជី តាជី និងអ្នកនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ជាង៣០០អង្គ/នាក់ រកឃើញលទ្ធផលវិជ្ជមានសរុប ១៨ អង្គ/នាក់

    BY Khmernote Media June 30, 2021
    ពិនិត្យសំណាកលើទី២ លើព្រះសង្ឃ យាយជី តាជី និងអ្នកនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ជាង៣០០អង្គ/នាក់ រកឃើញលទ្ធផលវិជ្ជមានសរុប ១៨ អង្គ/នាក់

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ នាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ពិនិត្យសំណាកលើទី២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ លទ្ធផលរកឃើញវិជ្ជមានសរុប ១៨ អង្គ/នាក់។ នៅថ្ងៃពុធ ៦រោច​ ខែបឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ៣០ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចទីតាំង វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ២១៧ ក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកលើកទី២ ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ពិនិត្យសំណាកលើទី២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សរុបចំនួន ៣១៨ អង្គ/នាក់ លទ្ធផលវិជ្ជមាន ១៨ អង្គ/នាក់ ព្រះសង្ឃចំនួន ១៣ អង្គ ឧបាសក ឧបាសិកាចំនួន៥ នាក់ ។ ចំពោះទីតាំងត្រូវបានហ៑ុំព័ទ្ធឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្ន ។ គ្រូពេទ្យបានបិទបញ្ចប់ទៅវិញនៅម៉ោង ១៨:៥០នាទីនាថ្ងៃខែឆ្នាំដដែល ៕

    Share This Post: