ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីងាកមកសហការជាមួយ Jack Ma ដើម្បីរកវិធីសាស្ត្របង្កើនការនាំចេញផលិតផលរបស់ខ្លួន

    BY Khmernote Media September 4, 2018
    ឥណ្ឌូនេស៊ីងាកមកសហការជាមួយ Jack Ma ដើម្បីរកវិធីសាស្ត្របង្កើនការនាំចេញផលិតផលរបស់ខ្លួន

    ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីនឹងសហការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Alibaba លើវិធីប្រើប្រាស់ប្រព័ន្ធ ecosystem របស់ក្រុមហ៊ុន Alibaba ដើម្បីបង្កើនការនាំចេញផលិតផលរបស់ខ្លួនជាពិសេសទៅប្រទេសចិន នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីគមនាគមន៍ឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅ។

    ក្រោយជំនួបរវាងលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃសៅរ៍កន្លងទៅរួចមក លោក Rudiantara រដ្ឋមន្រ្តីឥណ្ឌូនេស៊ីបានបន្ថែមទៀតថា “យើងកំពុងពិភាក្សាពីរបៀបធ្វើការរួមគ្នាក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវទាំងនៅឥណ្ឌូនេស៊ី និងតំបន់នានា”៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay