កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៨,៧៨៦នាក់ទៀត ខណៈករណីឆ្លងសរុបកើនដល់ជិត ៣០លានកន្លះ

BY
autoadmin
July 1, 2021

ចំនួនករណីជំងឺ COVID-19 សរុបរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣០ ៤១១ ៦៣៤ ករណី នៅត្រឹមថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានករណីថ្មីចំនួន ៤៨,៧៨៦ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងនោះ ការស្លាប់ថ្មីចំនួន ១,០០៥ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៩៩,៤៥៩ ករណី។

ប្រទេសឥណ្ឌាបច្ចុប្បន្ននេះមានករណីសកម្មចំនួន ៥២៣,២៥៧ ករណី ដោយបានថយចុះ ១៣,៨០៧ ករណី ប្រៀបនឹងតួលេខម្សិលមិញ។ គិតមកទល់ពេលនេះអ្នកជំងឺ COVID-19 សរុបចំនួន ២៩ ៤៨៨ ៩១៨ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយពីមន្ទីរពេទ្យ ខណៈអ្នកជំងឺចំនួន ៦១,៥៨៨ នាក់ បានរំសាយពីមន្ទីរពេទ្យក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ

Share This Post: