អន្តរជាតិ
ឯកឧត្តម ខៀវ កញ្ញារីទ្ធ ប្រគល់ឯកសណ្ឋានការពារជូនដល់អ្នកស្តារលូ ដែលកាយលូម្តងៗពិតជាប៉ះពាល់ដល់សុខភាពខ្លាំង
BY Khmernote Media
September 4, 2018
ខណៈដែលមានទឹកភ្លៀងបង្អុរចុះមក នៅតាមប្រឡាយធំៗមួយចំនួនពោរពេញដោយសំរាមក្នុងប្រឡាយ ហើយដើម្បីចៀសវាងការស្ទះមុខទឹក ស្ទះលូ ប្រឡាយបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀងនោះ។ ក៏មានមនុស្សដែលមានតួនាទីកាយលូស្តារលូ ដែលជាការងារមួយប្រឈមមុខនូវការប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសអ្នកធ្វើការងារមួយនេះគឺពុំមានសោះនូវឯកសណ្ឋានការពារឲ្យបានត្រឹមត្រូវ ដូចជាសម្លៀកបំពាក់កៅស៊ូ មួកម៉ាស់ និងអុកសុីហ្សែនជួយសម្រួលដល់ការដកដង្ហេីម។
យ៉ាងណាមិញដោយឃើញនូវភាពទុក្ខលំបាកនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចុះប្រគល់គ្រឿងសំលៀកបំពាក់ការពារដល់ក្រុមកាយលូនៅក្នុងក្រុងកំពង់ចាម។ ក្រោយពីឃើញសកម្មភាពនេះធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីរីករាយ និងសង្ឃឹមថា ក្រុមកាយលូទាំងអស់ នឹងទទួលបាននូវឯកសណ្ឋានការពារគ្រប់ៗគ្នា៕








អត្ថបទ៖ ណារ៉ែន