ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ១២៣នាក់ និងជាសះស្បើយ ៤៧នាក់

    BY Khmernote Media July 2, 2021
    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ១២៣នាក់ និងជាសះស្បើយ ៤៧នាក់

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។

    + ករណីទី១ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៦៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី

    + ករណីទី៧៨ ដល់ទី៨២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី៨៣ ដល់ទី៨៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២

    + ករណីទី៨៥ ដល់ទី៩០ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម

    + ករណីទី៩១ ដល់ទី៩២ ជាករណីបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ

    + ករណីទី៩៣ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន

    + ករណីទី៩៤ និងករណីទី៩៥ ដល់ទី១០៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ

    + ១០៤ ដល់ទី១២៣ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ។

    អ្នកជាសះស្បើយទាំង៤៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ដូចមានរាយនាមខាងក្រោម៖

    ១-ឈ្មោះ ហុល សុខណា ភេទប្រុស អាយុ៧៧ឆ្នាំ អាសយដ្ឋានភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨៖៣០នាទី និងបានស្លាប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

    ២-ឈ្មោះ ឡាច ធី ភេទប្រុស អាយុ២៩ឆ្នាំ អាសយដ្ឋានភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖១០នាទី និងបានស្លាប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

    មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៦៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និង៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

    Share This Post: