កូវីដ-១៩

កូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ៨០០នាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែមករា

BY
autoadmin
July 2, 2021

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨០០ ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ ចាប់តាំងពីថ្ងៃទី០៧ ខែមករា នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ការឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះត្រូវបានគេមើលឃើញថា ដោយសារប្រទេសនេះប្រឈមនឹងការផ្ទុះឡើងជាចង្កោមថ្មីមួយ និងព្រោះតែការឆ្លងរាលដាលរបស់វ៉ារ៉្យង់ Delta ដែលជាប្រភេទមានការឆ្លងលឿនជាងប្រភេទដើម។

ជម្រាបដែរថា រដ្ឋាភិបាលរបស់ប្រទេសនេះបានសម្រេចចិត្តដកការរឹតត្បឹតចាប់ពីខែនេះ ដោយសារតែកន្លងមកករណីថ្មីនៅក្រោម ៥០០/ថ្ងៃ នារយៈពេលប៉ុន្មានខែកន្លងមកនេះ។ ប៉ុន្តែប៉ុន្មានថ្ងៃមុនការបន្ធូរបន្ថយចូលជាធរមាន ចំនួនករណីបានកើនឡើងដល់ជិត ៦០០ ហើយបន្ទាប់មកជិត ៨០០ សប្តាហ៍នេះ ដោយសារតែការផ្ទុះឡើងថ្មីនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញរបស់ខ្លួន។ ដូច្នេះវាបានជំរុញឱ្យអាជ្ញាធរនៅទីនោះ ត្រូវពន្យារពេលអនុវត្តការបន្ធូរបន្ថយរយៈពេលមួយសប្តាហ៍ទៀតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: