ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ៧ នាក់ស្លាប់ និង ២០០ នាក់រងរបួស ដោយព្យុះដ៏សាហាវមិនធ្លាប់មានកើតមានអំឡុងពេលជាង២០ឆ្នាំនៅប្រទេសជប៉ុន

    BY Khmernote Media September 5, 2018
    យ៉ាងហោចណាស់មនុស្ស ៧ នាក់ស្លាប់ និង ២០០ នាក់រងរបួស ដោយព្យុះដ៏សាហាវមិនធ្លាប់មានកើតមានអំឡុងពេលជាង២០ឆ្នាំនៅប្រទេសជប៉ុន

    ជប៉ុន៖ ព្យុះដែលមានឈ្មោះថា Jebi បានវាយប្រហារតំបន់ភាគខាងលិចប្រទេសជប៉ុនជាខ្លាំង ដែលរហូតមកទល់នឹងពេលនេះវាបានធ្វើឲ្យមានមនុស្សស្លាប់ចំនួន ៧ នាក់ និងរងរបួសជាង ២០០ នាក់ហើយ ខណៈដែលព្យុះនេះបានវាយប្រហារព្រលានយន្តហោះអន្តរ​ជាតិ Kansai និងបោកបក់នាំយកកប៉ាល់ធំមួយឲ្យប៉ះជាមួយនឹងស្ពានឆ្លងទៅកាន់ព្រលានយន្តហោះឲ្យរងនូវការខូចខាតផងដែរ។

    បើយោងតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយថា នៅពេលនេះស្ពាន ដែលត្រូវឆ្លងទៅព្រលានយន្តហោះអន្តរជាតិ Kansai ត្រូវបានគេបិទជាបណ្ណោះអាសន្ន បន្ទាប់ពីវាត្រូវបានបំផ្លាញដោយកប៉ាល់មួយគ្រឿង ខណៈមានបុគ្គលិករួមជាមួយនឹងអ្នកដំណើរប្រមាណជា ៥០០០ នាក់ កំពុងស្ថិតនៅក្នុងព្រលានយន្តហោះនៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់រក មធ្យោបាយថ្មី ដើម្បីចូលទៅកាន់ព្រលានយន្តហោះ និងត្រៀមជួយសង្គ្រោះពួកគេក្នុងករណីមានការចាំបាច់ ទម្រាំតែស្ពានអាច បើកឲ្យដំណើរការវិញបាន។

    ក្រៅតែពីបានវាយប្រហារព្រលានយន្តហោះខាងលើនេះ ព្យុះ Jebi ក៏បន្តបោកបក់យ៉ាងខ្លាំងទៅកាន់ខេត្ត Tokushima, តំបន់ Kinki , កន្លែងកំសាន្ត Universal Studios Japan, ឧទ្យានកំសាន្តក្នុងលើកោះ Osaka និងតំបន់សំខាន់ៗមួយចំនួនទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay