ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ផ្ទុះកូវីដខ្លាំងនៅខេត្តតំបន់ទេសចរណ៍២នេះ រកឃើញអ្នកឆ្លងថ្មីជាង១០០នាក់

    BY Khmernote Media July 2, 2021
    ផ្ទុះកូវីដខ្លាំងនៅខេត្តតំបន់ទេសចរណ៍២នេះ រកឃើញអ្នកឆ្លងថ្មីជាង១០០នាក់

    នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តួលេងអ្នកជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប និងកំពត មានកើនឡើងយ៉ាងខ្លាំង ដោយរកឃើញចំនួនអ្នកវិជ្ជមានកូវីដ ១៩ ថ្មីដល់ទៅជាង១០០នាក់ក្នុងរយៈពេលតែមួយថ្ងៃ។

    ១. ខេត្តសៀមរាប

    រដ្ឋបាលខេត្តសៀមរាប បានបង្ហាញពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់ ២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សរុបអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទូទាំងខេត្តសៀមរាប មានចំនួន ១២៦៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៨៣នាក់ ស្លាប់ ១៣នាក់ និង ៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យដំដែក និងវិទ្យាល័យអង្គរ។

    ២. ខេត្តកំពត

    ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា នៅថ្ងៃទី១ កក្កដា ២០២១ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៣៣នាក់។ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ទូទាំងខេត្តកំពត មានចំនួន ១៦៥២នាក់ ក្នុងនោះកំពុងសម្រាកព្យាបាលចំនួន ៦៨២នាក់ ជាសះស្បើយ ៩៥៣នាក់ និងស្លាប់ ១៧នាក់។

    Share This Post: