ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយមានអាជីវករផ្សារអូឡាំពិកឆ្លងកូវីដ ព្រឹកនេះគណៈកម្មការគ្រប់គ្រងផ្សារ ស្នើរឲ្យអាជីវករ​ទាំង​អស់​​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​

    BY Khmernote Media July 2, 2021
    ក្រោយមានអាជីវករផ្សារអូឡាំពិកឆ្លងកូវីដ ព្រឹកនេះគណៈកម្មការគ្រប់គ្រងផ្សារ ស្នើរឲ្យអាជីវករ​ទាំង​អស់​​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ករណីជំងឺកូវីដ១៩ បានរាលដាលឡើងវិញនៅក្នុងផ្សារអូឡាំពិក ដោយមានអាជីវករលក់ដូរក្នុងផ្សារមួយចំនួន ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖

    គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ សូម​គោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​អូឡាំពិក​ទាំង​អស់​ អញ្ជើញ​ទៅ​យក​សំណាក​ នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹង​កេង​កង​ ឱ្យ​បាន​គ្រប់​ៗគ្នា​ដេីម្បី​បញ្ជាក់​ថា​បងប្អូន​អវិជ្ជមាន​“។ ដូច្នេះសូមបងប្អូនអាជីវករលក់ដូរនៅផ្សារអូឡាំពិកទាំងអស់ មេត្តាទៅយកសំណាកតាមការប្រកាសរបស់ណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក៕

    Share This Post: