កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៩៦៦នាក់បន្ថែមទៀត ខណៈជាសះស្បើយ ៦៥០នាក់
BY Khmernote Media
July 2, 2021
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៦៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៥០នាក់ និងមានអ្នកបាត់បង់ជីវិត៣២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥២,៣៥០នាក់, ករណីជាសះស្បើយសរុប ៤៥,៥០៨នាក់ និងស្លាប់សរុប ៦៦០នាក់៕
