ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    យប់មិញ ធ្វើតេស្តសំណាកលើកទី១ លើមនុស្ស៤៥នាក់នៅផ្សារអូឡាំពិក រកឃើញវិជ្ជមានកូវីដ ១៨នាក់, ព្រឹកនេះគ្រូពេទ្យកំពុងធ្វើតេស្តបន្ត

    BY Khmernote Media July 2, 2021
    យប់មិញ ធ្វើតេស្តសំណាកលើកទី១ លើមនុស្ស៤៥នាក់នៅផ្សារអូឡាំពិក រកឃើញវិជ្ជមានកូវីដ ១៨នាក់, ព្រឹកនេះគ្រូពេទ្យកំពុងធ្វើតេស្តបន្ត

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកអាជីវករផ្សារអូឡាំពិកចំនួន៤៥នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន១៨ នាក់។ នៅព្រឹកនេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសឲ្យអាជីវករផ្សារអូឡាំពិកទាំង​អស់​ អញ្ជើញ​ទៅ​យក​សំណាក​ នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹង​កេង​កង​ ឱ្យ​បាន​គ្រប់​ៗគ្នា​ដេីម្បី​បញ្ជាក់​ថា​បងប្អូន​អវិជ្ជមាន​។

    គួរបញ្ជាក់ផងដែរថា កាលពីយប់មិញ នៅថ្ងៃទី១ ខែកក្កដា ២០២១ ក្រុមគ្រូពេទ្យ ODCTM មកយកសំណាកលើកទី១ អាជីវករផ្សារអូឡាំពិកចំនួន៤នាក់ សន្តិសុខផ្សារ១៣នាក់ និងកម្លាំងរបស់គណៈកម្មការផ្សារ២៨នាក់ ដែលសរុបចំនួន៤៥នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន១៩ ចំនួន១៨នាក់ ៕

    Share This Post: