ចំនួនមរណភាពដោយសារជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាពេលនេះ បានកើនឡើងដល់ ៤០ ម៉ឺននាក់ហើយ
- BY
- autoadmin
- July 2, 2021
ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ៤០០,០០០ ករណី គិតត្រឹមថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ហើយពាក់កណ្តាលនៃចំនួននេះ គឺត្រូវបានរកឃើញក្នុងអំឡុងពេលរលកទី២ ដែលមានឡើងតាំងពីខែមេសារៀងមក។ គិតត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានអ្នកស្លាប់ថ្មីរហូតដល់ទៅ ៨៥៣ នាក់ ហើយត្រឹមរយៈពេល ៣៦ ថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 មិនក្រោម ១០០,០០០ នាក់នោះទេ។

ប្រទេសនេះក៏បានកត់ត្រាករណីឆ្លងសរុបជាង ៣០ លានករណី និងជាប្រទេសទី២ នៅលើពិភពលោក ដែលមានចំនួនឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានជាង ៣៣ លានករណី។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពជឿជាក់ថា ប្រទេសឥណ្ឌាអាចមានអ្នកស្លាប់ច្រើនជាងនេះ ហើយចំនួនស្លាប់ពិតប្រាកដអាចឈានដល់មួយលាននាក់ ឬច្រើនជាងនេះ។ ការឆ្លងថ្មីៗក៏ចាប់ផ្ដើមថយជាបន្ដបន្ទាប់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញបានព្រមានថា នៅពេលដែលប្រទេសនេះបើកដំណើរការឡើងវិញបន្តិចម្តងៗ វាអាចប្រឈមនឹងរលកទី៣ ហើយវ៉ារ្យ៉ង់ថ្មីមួយដែលមានឈ្មោះថា Delta Plus ក៏កំពុងបង្ហាញខ្លួនផងដែរ។


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






