ព័ត៌មានជាតិ
រដ្ឋបាលក្រុងសិរីសោភ័ណ ចុះយកសំណាកអាជីវករ នៅក្នុងផ្សារអូរអំបិល និងចុះបិទផ្សារជាបណ្ដោះអាសន្ន
BY Khmernote Media
July 2, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃសុក្រ ៨រោច ខែបឋមាសាឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចុះយកសំណាកបងប្អូនអាជីវករ នៅក្នុងផ្សា អូរអំបិល (ផ្សាដើមគរ) ក្រោយពីមានអាជីវករក្នុងផ្សារមានវិជ្ជមានកូវីដ-អាជ្ញាធរបានចុះបិទផ្សារខាងលើជាបណ្តោះអាសន្ន ៕













