លោក Rodrigo Duterte ថ្លែងសូមទោស ដែលធ្លាប់ជេរលោក Barack Obama មិនសំចៃមាត់
លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte បានថ្លែងថា គាត់សូមអភ័យទោសចំពោះពាក្យមិនសមរម្យ ដែលលោកបានធ្លាប់បានប្រើទៅលើអតីតប្រនាធិបតីអាមេរិកលោក Barack Obama និងថែមទាំងបាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump គឺជាមិត្តដ៏ល្អរបស់លោកទៀតផង។ សូមរម្លឹកឡើងវិញថា កាលពីអំឡុងឆ្នាំ ២០១៦ លោក Rodrigo Duterte ធ្លាប់ជេលោក Barack Obama ថា “son of a whore” (ពាក្យជេរដែលមានន័យថា កូនស្រីលក់ខ្លួន)។
យ៉ាងណាក្តី ក្នុងអំឡុងពេលលោកធ្វើសេចក្តីថ្លែងការនៅប្រទេសអ៊ីស្រាអ៊ែលកាល ពីថ្ងៃអាទិត្យកន្លងទៅនេះ លោកប្រធាធិបតី Rodrigo Duterte បានធ្វើការសូមទោសអតីតប្រធានាធិបតីអាមេរិកជាសាធារណៈ និងបានប្រកាសថា ហ្វីលីពិន និងអាមេរិក នឹងមានទំនាក់ទំនងល្អឡើងវិញផងដែរ ក្រោមការដឹកនាំរបស់លោក Donald Trump ។ បន្ទាប់ពីបានថ្លែងដូចខាងលើ ប្រធានធិបតីនៃប្រទេសហ្វីលីពិន អាមេរិក និងប្រទេសមួយចំនួនទៀត បានថតរូបចាប់ដៃរួមគ្នា និងបានប្ដេជ្ញារក្សាមិត្តភាព សន្តិភាពជាមួយគ្នាឲ្យបានយូរអង្វែង៕

អត្ថបទ៖ ភក្តី
ប្រភព៖ newsweek