ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់កើតមានជំងឺមហារីក្រពះ ដោយសារតែមានទម្លាប់ញ៉ាំអាហារបែបនេះ

    BY Khmernote Media September 7, 2018
    បុរសម្នាក់កើតមានជំងឺមហារីក្រពះ ដោយសារតែមានទម្លាប់ញ៉ាំអាហារបែបនេះ

    ចិន៖ បុរសម្នាក់ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា បានកើតមានជំងឺមហារីកក្រពះ បន្ទាប់ពីគាត់មានទម្លាប់ញ៉ាំអាហារមិនល្អច្រើននៅពេលយប់អស់រយៈពេលជិតមួយឆ្នាំ។ បុរសជាជនរងគ្រោះមានឈ្មោះថា Wong អាយុ២៨ឆ្នាំ រស់នៅក្នុងខេត្ត Jiangsu ប្រទេសចិន។ បុរសជាជនរងគ្រោះមានទម្លាប់អាក្រក់មួយ គឺគាត់តែងតែញ៉ាំអាហារពេលយប់ច្រើន និងញ៉ាំអាហារគ្រប់បែបយ៉ាងដោយមិនគិតថា អាហារនោះល្អ ឬមិនល្អសម្រាប់សុខភាពនោះទេ។

    មូលហេតុដែលធ្វើឲ្យគាត់មានទម្លាប់អាក្រក់ដូចនេះគឺដោយសារតែគាត់តែងតែចេញពីធ្វើការយឺតពេល ហើយម៉ោងដែលគាត់ត្រូវចូលគេងនោះ គឺគាត់តែងញ៉ាំអាហារយ៉ាងច្រើន មុននឹងគាត់ចូលគេង។ ទម្លាប់អាក្រក់នេះបានបន្តកើតមានជិតមួយឆ្នាំ ហើយពេលនេះ គាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីក្រពះកម្រិតធ្ងន់ ដែលពិបាកនឹងព្យាបាលណាស់។

    តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តទាំងអស់ត្រូវចេះប្រុងប្រយ័ត្ន ចំពោះម៉ោងញ៉ាំអាហារ និងប្រភេទអាហារឲ្យបានត្រឹមត្រូវ ជៀសវាងមានបញ្ហាសុខភាពដូចខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay