កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៩៤៨នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ៦១៥នាក់
BY Khmernote Media
July 3, 2021
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៤៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦១៥នាក់ និងមានអ្នកបាត់បង់ជីវិត៣៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៣,២៩៨នាក់, ករណីជាសះស្បើយសរុប ៤៦,១២៣នាក់ និងស្លាប់សរុប ៦៩៦នាក់៕
