ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់នៅផ្សារអូឡាំពិក ប្រញាប់ទៅយកសំណាក នៅវិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ព្រោះ​ក្រុម​គ្រូពេទ្យ​ចុះ​យកតែ១ថ្ងៃ​នេះ​ទៀត​ទេ

    BY Khmernote Media July 3, 2021
    សូមអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់នៅផ្សារអូឡាំពិក ប្រញាប់ទៅយកសំណាក នៅវិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ព្រោះ​ក្រុម​គ្រូពេទ្យ​ចុះ​យកតែ១ថ្ងៃ​នេះ​ទៀត​ទេ

    យោងតាមការបញ្ជាក់ពី គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះបានឲ្យដឹងថា “សូម​គោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​និង​អតិថិជន​ដែល​បាន​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​វិជ្ជមាន​កូវិដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​ៗគ្នា​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ដោយ​ក្រុម​គ្រូពេទ្យ​ចុះ​យកតែ១ថ្ងៃ​នេះ​ទៀត​ទេ​ សូម​អរគុណ​”

    គួរបញ្ជាក់ផងដែរថថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។

    ចំពោះ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ដប់លានរៀល ដូចបានកំណត់ក្នុងចំណុចទី៤ និងទី៥ ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។ ក្រៅពីការពិន័យអន្តរការណ៍ គណៈកម្មការផ្សារ នឹងមិនអនុញ្ញាតឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ៕

    Share This Post: