បច្ចេកវិទ្យា

iPad ស៊េរីថ្មីក្នុងឆ្នាំនេះ ទំនងជាប្រើគែមស្តើង ដើម្បីពង្រីកអេក្រង់ឲ្យធំជាងមុន (មានវីដេអូ)

BY
Khmernote Media
September 5, 2018

នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ iPhone ជំនាន់ថ្មីបីស៊េរីនឹងបង្ហាញខ្លួន ហើយក្នុងក៏នឹងមានវត្តមាន iPad ស៊េរីមកចូលរួមជាមួយព្រឹត្តិការណ៍នោះផងដែរ។ តាមរយៈរូបភាពចចាមអារាមបានបង្ហាញថា iPad ថ្មីនេះ គឺមានអេក្រង់ធំជាងមុន និងគែមស្ដើងផងដែរ ចំណែកឯ Home Button គឺមិនមានទៀតឡើយ ដែលនេះបង្ហាញបានថា បច្ចេកវិទ្យាស្កេនមុខដោះសោរក៏ត្រូវបានបំពាក់លើ iPad ថ្មីនេះដូចទៅនិង iPhone X និង iPhone ស៊េរីថ្មីទាំងបីម៉ូឌែលដែរ។

ដោយសារតែគែមរបស់ iPad នៅមានសល់ល្មមសម្រាប់ដាក់ Sensor scan មុខ ដូចនេះហើយទើបធ្វើឲ្យ iPad ជំនាន់ថ្មីនេះ មិនត្រូវដាក់ម៉ូដឆកមកនោះទេ។ ខ្សែអង់តែនដែលបានឃើញនៅក្នុងរូបភាពគឺបញ្ជាក់ថា ផ្នែកខាងក្រោយរបស់វាជាលោហៈ មិនមែនជាកញ្ចក់នោះទេ ហើយសម្រាប់ Smart Connector ក៏បានប្ដូរទីតាំងមកនៅខាងក្រោមវិញដែរ។ ចំណែកឯប្រភេទ iPad Pro 12.9 អ៊ីញ នឹងបង្ហាញខ្លួនជាមួយនឹង iPad 10.9 អ៊ីញដែរ ហើយ iPad ទាំង២ម៉ូដែលនេះប្រើប្រាស់បន្ទះឈីប A12 ឬក៏ A12X និងអាចប្រើប្រាស់ជាមួយនឹង Apple Pencil បានផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: